khmer eng
  • ឯកឧត្តម ស្លេះ ពុនយ៉ាមុីន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ និងចែកបណ្ណសរសើរដល់សិស្សានុសិស្សសាលាអន្តរជាតិអុិនតាច ស្ថិតក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម 
     
    ចែករំលែក ៖

    នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤

    ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ សញ្ញាបត្រ និងចែកបណ្ណសរសើរដល់សិស្សានុសិស្សសាលាអន្តរជាតិអុិនតាច ស្ថិតក្នុងភូមិអកមោក ឃុំជយោ ស្រុកចំការលើ ខេត្តកំពង់ចាម ។

    ស្ថិតក្នុងឱកាសនាពិធីនេះដែរ ឯកឧត្តមបានមានប្រសាសន៍ថា ខ្ញុំពិតជាមានក្តីរីករាយបំផុតដែលបានឃើញនូវសមិទ្ធិផលធនធានអ្នកបន្តវេនដែលបានដុះលូតលាស់ឡើងនៅពីមុខខ្ញុំនាពេលនេះ ទាំងនេះក៏ចាត់ថាជាសំណាងដែលអល់ឡោះប្រទានដល់យើងទាំងអស់គ្នាមានឱកាសបានរស់នៅដោយមានក្តីសុខមានជីវភាពគ្រប់គ្រាន់ដែលឪពុកម្តាយរបស់យើងខំប្រឹងដើម្បីបញ្ជូនយើងមកសាលារៀនដើម្បីក្រេបយកនូវចំណេះដឹងរហូតទទួលបានលទ្ធផលដូចថ្ងៃនេះ ។

    ស្ថិតក្នុងពិធីនេះដែរក៏មានអញ្ជើញចូលរួមពីឯកឧត្តម ក្រុមប្រឹក្សាខេត្ត កំពង់ចាម ត្បូងឃ្មុំ អភិបាលរងខេត្តកំពង់ចាម អភិបាលរងស្រុក លោគ្រូអ្នកគ្រូ ហាកឹមតួន និងប្រជាពលរដ្ឋផងដែរ។

    ក្រោយបញ្ចប់កម្មវិធីឯកឧត្តមក៏បានឧបត្ថមថវិកាចំនួន ១,០០០,០០០រៀលផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សាស្រ្តាចារ្យ និងនិស្សិតនៃសកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ អញ្ជើញទស្សនកិច្ចឈ្វេងយល់អំពីស្ថាប័នព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញសំណេះសំណាលជាមួយសមាជិកាព្រឹទ្ធសភា មន្រ្តីរាជការជាស្ត្រី និងនិវត្តជននារី នៃអ.ពស ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា
    thumbnail
     
    លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី អញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៦ព្រឹទ្ធសភា
    thumbnail
     
    ោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦
    thumbnail